លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោក HUANG JIANG នឹងត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅប្រទេសចិនវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីបានបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ។

ក្នុងជំនួបដ៏មានអត្ថន័យនេះ លោក HUANG JIANG បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលក្រសួងព័ត៌មានបានផ្តល់ជូនក្រុមហ៊ុន CDTV កន្លងមក។

លោកក៏បានឆ្លៀតឱកាសរាយការណ៍សង្ខេបអំពីស្ថានភាពអាជីវកម្ម និងលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន CDTV ក្នុងអំឡុងពេលលោកដឹកនាំនៅកម្ពុជា។ លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោក HUANG JIANG ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងទំនាក់ទំនងរវាងកម្ពុជា-ចិន។

ជំនួបនេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រទេសទាំងពីរ។ មុននឹងត្រឡប់ទៅប្រទេសចិនវិញ លោក HUANG JIANG បានជម្រាបលា និងជូនពរឱ្យកិច្ចសហប្រតិបត្តិការបន្តរីកចម្រើនទៅមុខកាន់តែប្រសើរ៕

...

រូបថត៖ ខឹម សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print