សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា​ បានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ បើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។

ការផ្ញើសារបែបនេះ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា នាឱកាស​អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី​ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ​ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា​ រាជធានី​ភ្នំពេញ​៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print