ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ បើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។
ការផ្ញើសារបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា រាជធានីភ្នំពេញ៕
ដោយ៖តារា









