ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក Honda Scoopy-Iមួយគ្រឿង។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៩២ ក្រុមទី០៨ ភូមិ០៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រ៉ា សុវ័ត្រា្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី៤ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វេីសកម្មភាពលួចម៉ូតូ
មួយគ្រឿងម៉ាក Honda Scoopy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HS-1127 កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២:៣០នាទីរសៀល នៅចំណុចមុខក្រុមហ៊ុន JGL Logistic Co., Ltd. ស្ថិតនៅផ្លូវលេខ១១០ (ផ្លូវសហព័ន្ធរុស្ស៊ី) ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃម៉ាក Samsung ស៊េរីចាស់ ពណ៌ស ចំនួន១គ្រឿង និង ម៉ូតូម៉ាក Honda Scoopy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ចំនួន១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ស្រ៊ីម អានីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងមានទីលំនៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ










