ខេត្តកំពង់ស្ពឺ÷ឲមន្ត្រីនគរបាលស្រុកបរសេដ្ឋបានអត់ដឹងនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦នេះថា ជូនសង្ស័យពីរនាក់ដែលធ្វើសកម្មភាពឆក់ទូរសព្ទ ពីស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងចាត់ការជួនសង្ស័យតាមនីតិវិធី។
អនុវត្ដតាមបទបញ្ជាការដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំចង្អុលការណ៍ផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានចេញប្រតិបត្ដិការអន្ដរាគមន៍ករណីលួចមានស្ថានទម្ងន់ ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិតាមុឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឃាត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែង២នាក់ប្រេីប្រាស់មធ្យោបាយម៉ូតូ១គ្រឿងម៉ាកហុងដាC-125ពណ៌ខ្មៅស្លាកលេខភ្នំពេញ1FW-7419 ។
ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ផល ថង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិសាច់ត្រី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម៉ាក IPhone 14 ពណ៌ផ្កាឈូក ខណៈជនរងគ្រោះជិះម៉ូតូដោយដាក់ទូរស័ព្ទក្នុងហោប៉ាវក្រោយ ។
ចំពោះជនសង្ស័យ២នាក់ ១-ឈ្មោះ ម៉ុន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ខុម តួ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាច់ត្រី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានទូរសព្ទ័ម៉ាកដៃម៉ាក iPhone ១៤ពណ៌ផ្កាឈូករួចបានគោលការណ៍ប្រគល់ជូនជនរងគ្រោះវិញ។
ចំណែកមុខសញ្ញាទាំង២បានបញ្ជូនមកសួនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ៕










