បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ០៥នាក់….នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋានបានបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់។

ប្រភពខាងលើបានឲ្យដឹងថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ១៥:៣០នាទី នៅចំណុចភូមិអន្លង់​ស្នោ ឃុំស្គុះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានចុះល្បាត នឹងឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់៖ 

១-ឈ្មោះ ណន គិន ភេទ​ប្រុស​ អាយុ ៣៥ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ គីម សីហា ភេទ​ប្រុស​ អាយុ ១៧ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះ ភន ពិសី ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៤-ឈ្មោះ ជិន សុខគា ភេទប្រុស​ អាយុ ២៣ឆ្នាំ រស់នៅភូមិដី​ដុះ ​ឃុំព្រៃរំដួល ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ។ 

៥-ឈ្មោះ ឆេង អ៉ីម ភេទ ប្រុស អាយុ ២៩​ឆ្នាំ រស់នៅភូមិក្រាំងទាវ ឃុំវាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

នៅក្នុងប្រតិបត្តិការនេះវត្ថុតាងដកហូតរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩ កញ្ចប់ (ធំ១កញ្ចប់,តូច ៨ កញ្ចប់)។

២-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។

៣-ទូរស័ព្ទចំនួន ៥គ្រឿង។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print