នគរបាលស្រុកព្រៃកប្បាសបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ ៥នាក់

ចែករំលែក៖

ខេត្តតាកែវ÷ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោកឯក​ ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖​ នៅ​យប់ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦​ នៅ​វេលា​ម៉ោង​០១ និង២៥ នាទី​ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំង​​ជំនាញ និងកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចារ ចុះបង្ក្រាបករណី រក្សារទុក ជួញដូរ និងប្រើប្រាស់​ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ០២ទីតាំង៖

ទីតាំងទី០១៖ នៅចំណុចក្នុងភូមិចន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ​ តុន ប៉ុង ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់ នៅ​ភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់។ វត្ថុ​តាង​រួមមាន: ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជារធាតុញៀនចំនួន ០១ កញ្ចប់,ទូរស័ព្ទ​ដៃ០១​គ្រឿង,ម៉ូតូ០១គ្រឿង។

ទីតាំងទី០២៖ នៅចំណុចក្នុងរោងលើខ្នងប្រឡាយស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖​
១-ឈ្មោះ​ គុប ភក្ដី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ​ (ប្រើប្រាស់)
២-ឈ្មោះ​ តូច សារី ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ (ប្រើប្រាស់)
៣-ឈ្មោះ​ រុំ រ៉ា ភេទប្រុស​ អាយុ ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ​ (ប្រើប្រាស់)
៤-ឈ្មោះ​ អ៊ុក ភាន់ ភេទប្រុស​ អាយុ ៣៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ (ប្រើប្រាស់))

ក្នុងករណីនេះសមត្ថកិច្ចប្រមូលវត្ថុ​តាង​រួមមាន: ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារ​ធាតុ​ញៀនចំនួន០១ កញ្ចប់ ទូរស័ព្ទ​ដៃ០២គ្រឿង,ជញ្ជីងថ្លឹងថ្នាំ០១. ម៉ូតូ០២ គ្រឿង ថង់សម្រាប់វេចខ្ចប់មួយចំនួន។

បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង​ មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print