ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់ ត្រូវបានកម្លាំងកកងរាជអាវុធ ហត្ថស្រុកថ្ពង ខេត្តកំពង់ស្ពឺឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់បងប្រុសខ្លួនឯង បន្ទាប់ពីបុរសជាជនសង្ស័យ បានទាញកាំបិតផ្គាក់ដេញកាប់ម្ដាយបង្កើត ព្រោះតែរឿងសុំលុយចំនួន ១០ម៉ឺនរៀល មិនមិនបានដើម្បីយកលស់ទូរស័ព្ទ វិញ បន្ទាប់ពីបញ្ចាំនៅកុងស៊ី ០១កន្លែង ។
ហេតុការណ៍ឃាត់ខ្លួន បុរសជាកូន អកតញ្ញូ ដែលបានទាញកាំបិតផ្គាក់ដេញកាប់ម្ដាយបង្កើតនេះ កើតឡើងកាលពីរសៀល ថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
កងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន កូនអកតញ្ញូខាងលើ គឺនៅវេលាម៉ោង០៣:១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានទទួលពាក្យបណ្តឹង តាម Hotline លេខ១២៩២ ពី ឈ្មោះ សុខ គា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្តឹងករណីប្រើអំពើហិង្សាក្នុងគគ្រួសារដោយកូនប្រុសយកកាំបិតផ្គាក់ដេញកាប់ លើម្តាយបង្កើត ឈ្មោះ សុខ ភឺន អាយុ៦២ឆ្នាំ មុខរបរដេរស្បូវលលក់ ដែលបានបំផ្លាញ
ទ្រពសម្បត្តិនៅក្នុងផ្ទះ និងដុតរោងស្បូវ ចោលទៀត។
ក្រោយទទួលបានដំណឹងភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់ មានរថយន្ត០១គ្រឿង ដឹកនាំដោយ លោក វរសេនីយត្រី ធី រ៉ាស៊ី មេបបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុកថ្ពង ចុះទៅដល់ កន្លែងកើតហេតុ បានធ្វើការឃាត់ជនសង្ស័យជាកូនអកតញ្ញូ០១នាក់ ឈ្មោះ សុខ ចុន ភេទប្រុស អាយុ៣៩ឆ្នាំ បុខរបរ(មិនពិតប្រាកដ) រស់នៅភូមិស្រែអណ្តូងឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន: -កាំបិតផ្គាក់ចំនួន០១ដើម ។
បើយោងតាម ឈ្មោះសុខ គា ជាបងប្រុសបង្កើតបុរសខាងលើ បានឱ្យដឹងថា មូលហេតុដែលជនសង្ស័យយកកាំបិតផ្គាក់ ដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ ព្រោះតែខឹងរឿងសុំលុយម្តាយចំនួន ១០ម៉ឺនរៀល ទៅលោះទូរស័ព្ទ ដែលជនសង្ស័យបានដាក់បញ្ចាំ ដោយសារតែលេងល្បែង (បៀរ) ចាញ់ហើយយកទូរស័ព្ទទៅបញ្ចាំនៅកុងស៊ី ០១ កន្លែង ហើយគ្មានលុយលោះយកមកប្រើប្រាស់វិញ ក៏សុំម្ដាយ ប៉ុន្តែម្ដាយមិនមានលុយឲ្យ ក៏គំរាមដុតផ្ទះ និងទាញកាំបិតផ្គាក់ ដេញកាប់ម្ដាយ។
លុះបងប្រុសឃើញដូច្នោះ ក៏នាំម្ដាយរត់គេចខ្លួនទាន់ កុំអី ប្រហែលជាគ្រោះថ្នាក់ ដោយប្រការណាមួយ ជាក់ ជាពុំខាន ។ ប៉ុន្តែដោយទប់កំហឹងមិនបាន ជនសង្ស័យ បានយកដែកកេះ ដុតស្បូវអស់ចំនួនជាង ២០០កន្តបថែមទៀត ។ ដោយទ្រាំនូវទង្វើរបស់ជនសង្ស័យលែងបបាន បងប្រុសបង្កើតក៏ដាច់ចិត្ត ប្តឹងទៅអាវុធហត្ថស្រុកថ្ពង ជួយអន្តរាគមន៍និងឃាត់ខ្លួន បានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យជាកូនប្រុស អកត្តញ្ញូ រូបនេះ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










