អ្នក​ភូមិឃើញ​បុរសម្នាក់យួរ​សាំង​២​កាន ចាក់សោ​ទ្វារ​ដុត​ផ្ទះនិងដុត​​ខ្លួនឯង​​ស្លាប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់ ផ្ទះ​ក៏​ឆេះ​ស្ទើ​រទាំង​ស្រុង ដោយសារ​​

វិ​បត្ត​ផ្លូវចិត្ត​ ។ ជន​បង្ក​ឈ្មោះ វន ធន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ​។

ប្រភពឲ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា ឆ្នាំ​២០២៦ គេ​បានឃើញ​ឈ្មោះ វន ធន់ យក​សាំង​២​កាន​ដើរ​ចូល​ក្នុងផ្ទះ​ខ្លួនឯង ហើយ​ចាក់សោ​ផ្ទះ​ពី​ខាងក្នុង រួច​ធ្វើ​សកម្មភាព​ដុត​ផ្ទះ បណ្តាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ស្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ភ្លើង​នោះ​តែ​ម្តង​ ។

បន្ទាប់​ពី​មាន​ហេតុនេះ​កើតឡើង គេ​បានឃើញ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​មេមត់ ដោយ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ ចុះ​ទៅ​អន្តរាគមន៍​ពន្លត់​​ភ្លាម​ៗ​ដែរ និង​បាន​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​ទាំងស្រុង មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​អ្នក​ដទៃ​ទេ ។ ចំណែក​ផ្ទះ​របស់​ជន​បង្ក​ គឺ​ឆេះ​ស្ទើ​រទាំងស្រុង ដែល​បុរស​នោះ​ស្លាប់​ក្នុង​អណ្តាតភ្លើង មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។

ករណី​បុរស​ដុត​ផ្ទះ​ឆេះ ដុត​ខ្លួនឯង​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការណ៍ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ពិ​តប្រាកដ​​ឡើយ បានជា​បុរស​នោះ​ដុត​ផ្ទះ​ដុត​ខ្លួន​ ។ គ្រាន់ តែ​ជា​ព័​ត៌​មានបឋម​ថា បុរស​នោះ​មាន​វិ​បត្ត​ផ្លូវចិត្ត​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print