Atlético Madrid ប្រមាញ់បានប្រធានក្រុម Spurs ខ្សែការពារ Cristian Romero

ចែករំលែក៖

ក្លិប Atlético Madrid បានចុះហត្ថលេខានាំយក Cristian Romero ប្រធានក្រុម Tottenham Hotspur ក្នុងកុងត្រារយៈពេលវែងរហូតដល់ខែមិថុនា ឆ្នាំ 2031 បន្ទាប់ពីខ្សែការពាររូបនេះចំណាយពេល 5 រដូវកាលនៅភាគខាងជើងទីក្រុងឡុងដ៍។ ក្លិបអេស្ប៉ាញបានប្រកាសកាលពីថ្ងៃសៅរ៍។

 

មិនមានការបង្ហាញព័ត៌មានលម្អិតអំពីតម្លៃផ្ទេរជាផ្លូវការទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា Atlético Madrid បានចំណាយប្រហែល 34.2 លានផោន (46.27 លានដុល្លារ) សម្រាប់កីឡាករវ័យ 28 ឆ្នាំ។

 

Romero បាននិយាយលា Spurs កាលពីថ្ងៃសុក្រ ដោយនិយាយថា គាត់ចាកចេញដោយ “បេះដូងពោរពេញដោយអនុស្សាវរីយ៍ និងមោទកភាពយ៉ាងខ្លាំងចំពោះអ្វីៗដែលយើងបានរស់នៅ និងសម្រេចបានជាមួយគ្នា”។

 

ខ្សែការពារកណ្ដាលរូបនេះបានបង្ហាញខ្លួន 156 ប្រកួត និងស៊ុតបញ្ចូលទីបាន 13 គ្រាប់ សម្រាប់ Spurs ក្នុងការប្រកួតគ្រប់កម្មវិធី។

 

Romero បានចូលរួមជាមួយក្លិប Premier League ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពី Atalanta នៅឆ្នាំ 2021 មុនពេល Spurs សម្រេចទិញរូបគេជាអចិន្ត្រៃយ៍។

 

មានការរិះគន់នៅចុងរដូវកាលមុន

 

Romero ក៏បានទទួលការរិះគន់នៅចុងរដូវកាលមុន បន្ទាប់ពីគាត់ធ្វើដំណើរទៅប្រទេសអាហ្សង់ទីន មុនការប្រកួតលីគចុងក្រោយរបស់ Spurs ទល់នឹង Everton ខណៈក្លិបនៅពេលនោះនៅតែប្រឈមនឹងការប្រយុទ្ធដើម្បីរក្សាស្ថានភាពនៅ Premier League។

 

ទោះជាយ៉ាងណា Romero គឺជាសមាជិកសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានឈ្នះ FIFA World Cup 2022។

 

គាត់ក៏បានចូលរួមជាមួយអាហ្សង់ទីនក្នុង World Cup 2026 ផងដែរ ហើយថែមទាំងបានលេងក្នុង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

...

 

ការផ្ទេរទៅ Atlético Madrid នឹងក្លាយជាជំពូកថ្មីដ៏សំខាន់មួយក្នុងអាជីពរបស់ Romero ខណៈក្លិបអេស្ប៉ាញរំពឹងថា បទពិសោធន៍ និងភាពរឹងមាំរបស់ខ្សែការពារអាហ្សង់ទីនរូបនេះ នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុមសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print