សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រី សំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំជំរុញឱ្យលោកស្រីសំ សុខាធ្វើការសូមទោសជាសាធារណៈចំពោះការ

ជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់

សីលធម៌សង្គម។

សម្តេចតេជោ ហ៊ុន សែន បន្តថា មានមនុស្សមួយចំនួនមានយោបល់ថា

រឿងនេះត្រូវបានបញ្ចប់ហើយ។

សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រី សំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។

អ្នកដែលបានប្តឹងលោកស្រីសំ សុខានៅតុលាការនៅតែអាចបន្តហើយ

តុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទសំ សុខាតាមនីតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ

សូមទោសរបស់លោកស្រីសំ សុខា

មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។

ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់និងស្របតាមច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print