ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំជំរុញឱ្យលោកស្រីសំ សុខាធ្វើការសូមទោសជាសាធារណៈចំពោះការ
ជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់
សីលធម៌សង្គម។
សម្តេចតេជោ ហ៊ុន សែន បន្តថា មានមនុស្សមួយចំនួនមានយោបល់ថា
រឿងនេះត្រូវបានបញ្ចប់ហើយ។
សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រី សំ សុខាមិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។
អ្នកដែលបានប្តឹងលោកស្រីសំ សុខានៅតុលាការនៅតែអាចបន្តហើយ
តុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទសំ សុខាតាមនីតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ
សូមទោសរបស់លោកស្រីសំ សុខា
មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។
ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់និងស្របតាមច្បាប់៕
...
ដោយ ៖ សិលា










