តខ្សែភ្លើងពីក្នុងផ្ទះចុះទៅឆក់ត្រីបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ម្នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់​ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែង ចំណែកឯបុរសម្នាក់ទៀតនៅមានជីវិតក្រោយពេលពួកគេមកសុំតភ្លើងនៅផ្ទះពលរដ្ឋក្បែរនោះដើម្បីចុះទៅឆក់ត្រីនៅក្នុងប្រឡាយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ទន់ ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ រសនៅស្រុកពញាឮ ខេត្តកណ្ដាល។

...

បើតាមសម្ដីរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់ឃើញបុរសទាំង២នាក់ដើរមកពីចម្ងាយហើយបានចូលមកសុំតភ្លើងនៅក្នុងផ្ទះរបស់គាត់ដើម្បីចុះទៅឆក់ត្រីទុកហូបនោះគាត់ក៏អាណិតអោយបុរសទាំង២នាក់នោះយកខ្សែភ្លើងមកដោត នឹងបន្ទះហ្វ្រុីភ្លើងរបស់គាត់។បន្ទាប់ពី
ដោតហ្រ្វីរួចជនរងគ្រោះបានចុះទៅឆក់ត្រីនៅក្នុងប្រឡាយ​ ចំណែកឯបុរសម្នាក់ទៀតដែលមកជាមួយគ្នានៅលើគោកចាំយកត្រី ភ្លាមៗនោះស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆក់បុរសរងគ្រោះដួលនៅក្នុងប្រឡាយទឹក​ ខណៈបុរសម្នាក់ទៀតដែលមកជាមួយគ្នារត់ទៅដកខ្សែភ្លើងចេញពីហ្រ្វី ហើយហៅម៉ូតូកង់បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្បែរនោះ ពេលបញ្ជូនទៅដល់ក្រុមគ្រូពេទ្យពិនិត្យហើយបានបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏បានដឹកសពមកកន្លែងកើតហេតុវិញនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងសពភ្លាមៗ។
ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចទាក់ទងទៅមន្ត្រីជំនាញកុសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យ។ ក្រោយមន្ត្រីជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print