ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦វេលាម៉ោងប្រហែលប្រមាណ១៣និង៣០នាទី នៅត្រង់ចំណុចប្រឡាយ១៧មេសា ស្ថិតក្នុងក្រុមទី១១ ភូមិពេជ្រចង្វា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ម៉ូតូ)មួយបានកើតឡើង តែជនសង្ស័យមិនអាចគេចខ្លួនរួច ។
ប្រភពបានឲ្យដឹងថា ករណីនេះបង្កដោយជនសង្ស័យ
ម្នាក់ធ្វើសកម្មភាពលួចម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវេវអាល់ហ្វាសេរីឆ្នាំ២០១៦ គ្មានផ្លាកលេខ ពណ៌ទឹក សមុទ្រជារបស់ឈ្មោះ យឺន សារ៉េន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជិះមកផ្លាស់ចំណងគោ(ចំណុចកើតហេតុ)រួចបញ្ឈរទុកទាំងសោជាប់នៅជាមួយស្រាប់ក្រោមដើមឈើ ហើយដើរទៅផ្លាស់ចំណងគោ។
លុះដើរចេញបានប្រហែល២៥ម៉ែត្រ ជនរងគ្រោះងាក មើលម៉ូតូក៏ឃើញជនសង័្សយលួចយករួចជិះយ៉ាងលឿនលើខ្នងប្រឡាយ១៧មេសា សំដៅទៅទិសខាងកើត។ឃើញដូចនេះម្ចាស់ម៉ូតូក៏ស្រែឆោឡោឱ្យគេជួយចាប់ចោរដោយមានប្រជាពរដ្ឋក្បែរៗនោះជួយដេញតាម បានប្រហែល៥០០ម៉ែត្រ ជនសង្ស័យក៏ដួលម៉ូតូបណ្ដាលឱ្យដួលម៉ូតូទើបប្រជាពលរដ្ឋឃាត់ខ្លួនបាន និងរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឫស្សីក្រាំងតែម្ដង។
នៅពេលបន្ទាប់សមត្ថកិច្ចនគរបាលបានទៅដល់កន្លែងកើតហេតុនាំជនសង័្សយមកធ្វើការសាកសួរ ទើបដឹងថាគាត់មានឈ្មោះ ថន រត្ន័ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកធ្វើសកម្មភាពលួចម៉ូតូនៅក្នុងមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង តែលួចមិនបានសម្រេចទេក៏ត្រូវបានប្រជាពលរដ្ឋស្រែកដេញ ហើយខ្លួនគាត់ជិះម៉ូតូដួលដោយខ្លួនឯងដោយការស្លន់ស្លោខ្លាំង។
ជនសង័្សយត្រូវបាននគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការរៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។
រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ តែសមត្ថកិច្ចបានប្រាប់ថាលើកក្រោយកុំទុកសោម៉ូតូនៅជាប់នឹងម៉ូតូទៀត ទោះនៅទីកន្លែងណាក៏ដោយ បើមិនចង់បាត់បង់ទ្រព្យសម្បត្តិខ្លួនឯងទេនោះ ប្រហែសបាត់ប្រយ័ត្នគង់៕
ដោយ៖ សុរិយា










