នគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ ករណីជួញដូរ លួចលាក់កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាល​ខេត្ត​ស្វាយរៀង​ បញ្ជូនជន​សង្ស័យ​ចំនួន​៣នាក់ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ ករណីជួញដូរ លួច​លាក់​កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅក្រុងបាវិត។

នគរបាល​ខេត្ត​ស្វាយរៀង​ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាលថ្ងៃ​ទី១៣ ខែសីហា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំ​ដោយលោកវរសេនីយ៍ឯក សំ​ សំអុល អធិការនគរបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង​ ។

បានចុះកិច្ច​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​ និងបង្ក្រាបករណីជួញដូរ លួច​លាក់​កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៣នាក់​ ប្រុស (ជនជាតិ​វៀតណាម​ ០២នាក់,ជនជាតិ​ខ្មែរ​ ០១នាក់) ​នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​ ផ្លូវ​បេតុង​ក្រោយ​ផ្សារ​អន្តរជាតិ​ ស្ថិត​ក្នុង​ភូមិ​បាវិតកណ្តាល​សង្កាត់​បាវិត​ ក្រុងបាវិត​។

សមត្ថកិច្ចនគរបាល បានដក​ហូត​វត្ថុ​តាង​រួម​មានគ្រឿង​ញៀន​ ០១ចំនួន​ធំអាវុធខ្លី ០១ដើម​ និងគ្រាប់ ០៦គ្រាប់គ្រាប់បែកកែច្នៃ ០១គ្រាប់ម៉ូតូ ០១គ្រឿងទូរស័ព្ទដៃ ០៨គ្រឿង
អាយ pad ០១គ្រឿងកាំបិត ០៨ដើមជញ្ជីង ០១គ្រឿង​ និង​សម្ភារប្រេី​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print