ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រីបេីកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តនីស្សាន់ មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត។
...
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕
ដោយ៖សុខាសែនជ័យ










