យុវជនប្រុសស្រី ០៣នាក់ ជិះគេចពីក្មេងទំនើងដេញវាយ ជ្រុលបុករថយន្ត Roll Royce រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ យុវជនប្រុសស្រីចំនួន៣នាក់ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាគេចពីក្រុមក្មេងទំនេីងដេញវាយក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Rolls-Royce បណ្តាលឲ្យរងការខូចខាតនិងបណ្តាលឲ្យមនុស្ស ៣ នាក់រងរបួសធ្ងន់ស្រាល ។

ករណីចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវលេខ ១០០៣ កែងផ្លូវ ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1KN-1986 ជិះឌុបគ្នា ៣ នាក់ (ប្រុស និងស្រី) ដោយធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ដើម្បីគេចខ្លួនពីក្រុមក្មេងទំនើងមួយក្រុមផ្សេងទៀត ដែលកំពុងដេញតាមវាយ និងយកដុំថ្មគប់លើពួកគេ ។

ប្រភពដដែលបានបន្តថា ខណៈពេលម៉ូតូនោះជិះគេចខ្លួនមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានជ្រុលទៅបុករថយន្ត Rolls-Royce ពាក់ស្លាកលេខ កម្ពុជា BOSS.MR ដែលកំពុងបើកបរឆ្លងកាត់ផ្លូវនោះចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះលើម៉ូតូទាំង ៣ នាក់ ដួលបោកទៅលើផ្លូវ រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ជួយហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ រួចធ្វើការវាស់វែង ស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print