លោកបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន ដឹកនាំប្រតិភូសួរសុខទុក្ខ​ និងមេ​បញ្ជាការ នាយទាហាន នាយ​ទា​ហាន​រង និងពលទាហាន នៅ​បញ្ជាការដ្ឋាន​ កង​ពលតូចលេខ​៥២​ ខេត្តបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គណៈប្រតិភូសម្ព័ន្ធមេត្រីភាពក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងប៉ៃលិន អញ្ជើញសួរសុខទុក្ខ និងមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋាន កងពលតូចលេខ៥២ នៃយោធភូមិភាគទី ៥ ស្ថិតនៅក្នុងឃុំសេកសក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងពិធីនេះ គណៈប្រតិភូបាននាំយកនូវអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅឧបត្ថម្ភមានដូចជា៖

-ថវិការចំនួន ៥៦.៤៧០ដុល្លារសម្រាប់សាងសងអគ្គារហ្វឹកហ្វឺន ១ខ្នង បង្ហើយអគ្គារប្រចាំបញ្ជា ១ខ្នង ម៉ាស៊ីនប៉ូមទឹក ១គ្រឿង និងវិទ្យុទាក់ទង
-ថវិកាសម្រាប់ភ្ជំ ២០លានរៀល
-អង្ករចំនួន ៤តោន
-ទឹកបរិសុទ្ធចំនួន ១០០កេស
-មីយើងចំនួន ២០០កេស
-ទឹកក្រូចដបធំ ២០កេស
-ទឹកសុីអ៊ីវ ៥០យួ៛
-ទឹកត្រី ៥០យួរ
-ស្កសរ ២០០គីឡូក្រាម
-ប្រេងឆា ៣០០លីត្រ
-នំតែលាវ ៥ធុង និងនំប្រៃ ៥ធុង
-និងអន្សមជ្រូក និងចេក ៥០០ អន្សម៕

1 2 3 4 5 6 7 8 9 10 11 12 13

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print