ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទំនិញខូចគុណភាពខុសច្បាប់ រកឃើញ ស្ថិតនៅក្រុម៩ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើដឹកនាំដោយលោកវរសេនីយ៍ទោ ចៅ ម៉េង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធិផលរកឃើញ ស្លាបមាន់ ៣០០គីឡូក្រាម កោះមាន់ ៤៥គីឡូក្រាម និងប្រហិតចម្រុះ១០គីឡូក្រាម ព្រះទាំងឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ចេង ស៊ុនហ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅក្រុម៩ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ៕
...
ដោយ៖ ឆ្លាម សមុទ្រ