យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់ គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថាអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឃាត់ខ្លួនជនសង្ស័យម្នាក់។

 

កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

 

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្តីទី បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ដែលជនសង្ស័យនោះមានឈ្មោះ ទុំ សុធា ភេទ ប្រុស អាយុ៣១ឆ្នាំ បុខរបរធ្វើការរោងចក្រ រស់នៅភូមិត្រពាំងត្រើយ ឃុំញរ ស្រុកកំពងរោ ខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានអាវុធ ប្រព្រឹត្តកាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យបានធ្វើសកម្មភាពដោយយកដែកថ្នាំអំពៅវ៉ៃទៅលើរថយន្ត ដែលចតចោលធ្វើអោយខូចខាតអស់ចំនួន ០៥គ្រឿង និង កុំព្យូទ័រចំនួន ០១គ្រឿង។

 

វត្ថុតាងដែលបានចាប់យករួមមាន ដែកថ្នាំងអំពៅចំនួន០១ដើម ។

 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print