ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់ ខ្លួន ពាក់ព័ន្ធករណីរក្សារទុក, ជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហានេះថា អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ , លោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កាលពីថ្ងៃ​ទី​១៤ ខែ សីហា ឆ្នាំ​២០២៦​ នៅ​វេលា​ម៉ោង​០១:២៥នាទី​ (យប់រំលងអាធ្រាត្រ) កម្លាំងអធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំង​​ជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍​នគរបាលចារ ចុះបង្ក្រាបករណីរក្សារទុក, ជួញដូរ និងប្រើប្រាស់​សារធាតុញៀនបាន ០១ ករណី ដែលមានចំនួន ០២ទីតាំង

-ទីតាំងទី១: នៅចំណុចក្នុងភូមិចន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ​ តុន ប៉ុង ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរ(មិនពិតប្រាកដ) រស់នៅ​ភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ (រក្សាទុក ជួញដូរ និងប្រើប្រាស់)

វត្ថុ​តាង​រួមមាន :
– ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារ​ធាតុ​ញៀន​ចំនួន ០១កញ្ចប់​។ – ទូរស័ព្ទ​ដៃ ០១​គ្រឿង
– ម៉ូតូ ០១គ្រឿង

-ទីតាំងទី០២: នៅចំណុចក្នុងរោងលើខ្នងប្រឡាយ ស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ :

១-ឈ្មោះ​ គុប ភក្ដី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរ(មិនពិតប្រាកដ) រស់នៅ​ភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ​ (ប្រើប្រាស់)។

២- ឈ្មោះ​ តូច សារី ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ(មិនពិតប្រាកដ) រស់នៅ​ភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ (ប្រើប្រាស់)។

៣- ឈ្មោះ​ រុំ រ៉ា ភេទប្រុស​ អាយុ ២៥ឆ្នាំ​ មុខរបរ(មិនពិតប្រាកដ ) រស់នៅ​ភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ​ (ប្រើប្រាស់)។

៤- ឈ្មោះ​ អ៊ុក ភាន់ ភេទប្រុស​ អាយុ ៣៦ឆ្នាំ​ មុខរបរ(មិនពិតប្រាកដ) រស់នៅ​ភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ (ប្រើប្រាស់)​។

វត្ថុ​តាង​រួមមាន :
– ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារ​ធាតុ​ញៀន​ចំនួន០១កញ្ចប់។
– ទូរស័ព្ទ​ដៃ០២គ្រឿង
– ជញ្ជីងថ្លឹងថ្នាំ០១
– ម៉ូតូ០២គ្រឿង
– ថង់សម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ និងវត្ថុតាង​ ត្រូវសមត្ថកិច្ចជំនាញស្រុកព្រៃកប្បាស កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

...

សោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print