កញ្ញា កឹម មនោវិទ្យាប្រេសិតពិសេស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យាប្រេសិតពិសេស របស់សម្តេចធិបតី ហ៊ុន ម៉ាណែតផ្ញើសារលិខិតថ្លែងអំណរព្រះគុណ

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

បពិត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ខ្ញុំម្ចាស់សូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយព្រះ ករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈ ដែលព្រះអង្គសព្វព្រះរាជហឫទ័យចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងខ្ញុំម្ចាស់ជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ចថ្វាយព្រះរាជ សព្ទសាធុការពរបវរមហាប្រសើរ និងសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មហិទ្ធិ ឫទ្ធិបុណ្យបារមីថែរក្សាទឹកដីនៃព្រះរាជាណាក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុង លោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សាព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់សមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ បីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីភាពដ៏ស្មោះ ត្រង់ និង អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំម្ចាស់។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានទោស។
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print