សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គ្មានការរុះរើផ្ទះស្នាក់នៅរបស់គ្រូបង្រៀននោះទេ និងចាត់ឲ្យមន្រ្តីចុះពិនិត្យផ្ទាល់ ដើម្បីដោះស្រាយជូនទៀតផង !

ចែករំលែក៖

ភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏រីករាយ ! សម្រាប់សាលាដូងនៅលើភ្នំគិរីម្យ និងគ្រូបង្រៀន! នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គ្មានការរុះរើផ្ទះស្នាក់នៅរបស់គ្រូបង្រៀននោះទេ និងចាត់ឲ្យមន្រ្តីចុះពិនិត្យផ្ទាល់ ដើម្បីដោះស្រាយជូនទៀតផង។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា បើគ្រូបង្រៀនគ្មានផ្ទះស្នាក់នៅ នោះនឹងប៉ះពាល់ដល់ការបង្រៀនកូនសិស្ស។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងសាលាដូងនេះ មិនពាក់ព័ន្ធឧកញ៉ា ជឹង សុភាព ហៅយាយ ភូ នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសផ្តល់ថវិកា៥លានរៀល និងអង្ករ ១តោន ដល់សាលាដូងទៀតផងដោយបើកជូនចាប់ពីខែកញ្ញានេះទៅ។

នេះជាការផ្តល់កាដូជូនសាលាដូង ជាពិសេសកូនសិស្សជិត១៦០នាក់ ដែលកំពុងរៀនសូត្រនៅទីនោះពីនាយករដ្ឋមន្រ្តី ក្រោយករណីនេះ មានការលើកឡើងយ៉ាងព្រោងព្រាតតាមបណ្តាញសង្គមជាមួយការរិះគន់ខ្លាំងៗ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print