ខេត្តកណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូជាមួយរថយន្ដបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០១ នាក់ប្រុស ខូចខាតម៉ូតូចំនួន០១ គ្រឿង ស្រាលនៅលើផ្លូវជាតិលេខ ១។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃ អង្គារ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០ និង ១៨ នាទី មានករណីចរាចរណ៍មួយកើតកើតឡើង នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាលបណ្ដាលឲ្យបុរសម្នាក់ស្លាប់។
ប្រភពបន្ថែមថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើមានម៉ូតូ១ គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ មានផ្លាកលេខ ព្រៃវែង-1Q-1381 បើកបរដោយឈ្មោះ ហ៊ី សុឃីម ប្រុស រស់នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្ដកណ្ដាល អ្នកជិះទិសដៅទៅអ្នកលឿង។ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ឡើងចិញ្ជើមផ្លូវបណ្ដាលឲ្យដួលអូសខ្ទាតចូលឡាន ក្នុងទិសដៅផ្ទុយគ្នា ភ្នំពេញ អ្នកលឿង រថយន្ដម៉ាក Prius បានជិះគេចខ្លួនទៅអ្នកលឿងបាត់។
ចំពោះសាកសពប្រុសត្រូវ កម្លាំងប៉ុស្ដិ៍រងចាំសហការជាមួយកម្លាំងជំនាញ ប្រគល់ជូនគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីហើយ។ កម្លាំងប៉ុស្ដិ៍នគរបាលសំរោងធសហការជាមួយកម្លាំងជំនាញចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការស្រុក ដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










