កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង 

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១៧ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង ៖

 

+ ទីតាំងទី១ នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

+ ទីតាំងទី២ នៅចំណុចភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។

 

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ ១/ ឈ្មោះ គង់ សុខបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រៃ ឃុំសឹង្ហ ស្រុកសំរោង ,២/ ឈ្មោះ សឹង ពិសិដ្ឋ ហៅបឿក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវនិង៣/ ឈ្មោះ ណុប តុលា ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គផ្តៀក ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។

 

ដកហូតវត្ថុតាងរួមមាន៖

១/ក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ទម្ងន់១៥.១៦ក្រាម (ថ្លឹងទាំងសំបកថង់)

២/ទូរស័ព្ទចំនួន ៣ គ្រឿង

៣/ដាវដែកចំនួន ១ ដើម

៤/កាំភ្លើងកែឆ្នៃចំនួន ១ ដើម

៥/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន

 

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print