កម្លាំងនគរបាលស្រុកសំរោងខេត្តតាកែវបង្ក្រាបក្រុមចោរកាប់ប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានដោយឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តតាកែវ÷ កម្លាំងនគរបាលស្រុកសំរោងខេត្តតាកែវបានឱ្យដឹងនៅរសៀលថ្ងៃទី១៩ខែសីហានេះថាកម្លាំងសមត្ថកិច្ចស្រុកសំរោង ឃាត់ខ្លួនបានហើយជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។

 

ប្រភពបានឲ្យដឹងថា ក្រោមការណែនាំចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ស្នង ការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង៤០នាទី លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចល័តល្បាតក្នុងមូលដ្ឋាន បានធ្វើការបង្រ្កាបបានករណីអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូយ៉ាងសកម្ម) មួយករណី ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ៖

 

១.ឈ្មោះ ខន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់

២.ឈ្មោះ ស៊ីម សុខរ័ត្ន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់ និងដកហូតវត្ថុតាងដាវចំនួនមួយ

៣.ឈ្មោះ រិន ចាន់នូ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង

៤.ឈ្មោះ សយ ដាវីត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង

៥.ឈ្មោះ សុង វុទ្ធី ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង និងដកហូតវត្ថុតាងកាំបិតក្រងុកដកដែកចំនួនមួយ ។

 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print