ខេត្តតាកែវ÷ នៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦នេះមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឲ្យ ដឹងថា នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ៣០ នាទីល្ងាច លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបូរីជលសារ បានចាត់លោកវរសេនីយ៍ទោ ជា សុផល អធិការរងផែនប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបូរីជលសារ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ ចេញល្បាតក្នុងភូមិសាស្រ្ត ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ប្រទះឃើញមុខសញ្ញាជួញដូរប្រើប្រាស់សារធាតុញៀនចំនួន ២ទីតាំងដូចខាងក្រោម៖
ទីតាំងទី១តាមបណ្ដោយផ្លូវបេតុងលេខ ១២៩B ស្ថិត នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ ខ្លួនឆែកឆេជនសង្ស័យ ឈ្មោះ ឃិន យ៉ាង ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុក បូរីជលសារ រកឃើញសារធាតុញៀន ២ កញ្ចប់ ហើយបានសារភាពឆ្លើយថាទិញពី ឈ្មោះ ដែន សេន នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុក បូរីជលសារ ចំនួន ២កញ្ចប់ ទុកសម្រាប់ជក់។ សមត្ថកិច្ចបានឃាត់ ខ្លួន និងវត្ថុតាងរួមមានដូចខាងក្រោម៖
-ម្សៅក្រាមពណ៌សថ្លា ស សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់
– ម៉ូតូ ០១គ្រឿង ម៉ាក វេវ កញ្ចាស់ គ្មានផ្លាកលេខ
ទីតាំងទី២ នៅចំណុចភូមិជ្រៃគោកពោធិ៍ ឃុំ គោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ហើយសមត្ថកិច្ចបានឃាត់បានចំនួន ៤នាក់ទៀត បន្ថែមទៀតដូចខាងក្រោម៖
ទី១ ឈ្មោះ ជួង ធារី ភេទ ប្រុស អាយុ ៤២ឆ្ឆាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ (ឃាត់ខ្លួន) បានដកហូតម្ស៉ៅក្រាមថ្លាស សង្ស័យសារ ធាតុញៀន ចំនួន ៩កញ្ចប និងទូរស័ព្ទ ១ គ្រឿង,ទី២ ឈ្មោះ ដែន សេន ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់យោល ឃុំបូរីជលសារ ស្រុកបូរីជលសារចែក ចាយប្រើប្រាស់(ឃាត់ខ្លួន),ទី៣ ឈ្មោះម៉ៅ ពេជវាសនា ហៅ ពេជ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ(ឃាត់ខ្លួន) ដកហូតទូរស័ព្ទ ១គ្រឿងនិងទី៤ ឈ្មោះ សេន វិច្ឆិកា ហៅ ម៉ាក ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដកហូតទូរស័ព្ទ ១គ្រឿង។
ដោយមានការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់ ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










