សមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រុមចោរប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោ«សំ ហាក់»បណ្តាលឲ្យស្លាប់និងប្លន់យកទ្រព្យសម្បត្តិនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចាប់ខ្លួន​បានហើយ ក្រុម​ចោរប្លន់​សម្លាប់​ម្ចាស់​ហាង​លក់​គ្រឿងទេស ភេសជ្ជៈ​និង​អង្ករ​ដែល​មាន​ស្លាក​យីហោ​«​សំ ហាក់​»​បណ្តាល​ឲ្យ​ស្លាប់​និងប្លន់​យក​ទ្រព្យសម្បត្តិ​នៅក្រុងបាវិត។

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩​សីហា​២០២៦​នេះ​ថា ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង​ជាមួយ​សមត្ថកិច្ច​ក្រសួង​នគ​បាល​វៀតណាម​ខេត្ត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម បាន​សហការ​គ្នា​បង្ក្រាប​ក្រុម​ចោរប្លន់​ចាប់ខ្លួន​បាន​ចំនួន​០៥​នាក់​ជា​ជនជាតិ​វៀតណាម​នៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​រួច​បាន​គេចខ្លួន​ចូល​ទៅ​ប្រទេស​វៀតណាម​វិញ​។​

ដោយ​សហការ​ល្អ​រវាង​សមត្ថកិច្ច​ទាំង​ពីរ​កំណត់​មុខសញ្ញា​ឈាន​ទៅ​ដល់​បង្ក្រាប​បាន​និង​ដកហូត​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​មក​វិញ​មួយ​ចំនួន​ដែរ​ក៏​ប៉ុន្តែ​មិនដឹង​ថា​មាន​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​នោះ​ទេ​។​

បច្ចុប្បន្ន​ភាគី​វៀតណាម​កំពុង​ធ្វើ​នីតិវិធី​ដើម្បី​ស្នើ​សុំ ប្រគល់​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា ដើម្បី​ប្រគល់​ឲ្យ​គ្រួសារ​រង​គ្រោះ​។​

គួរបញ្ជាក់ថា  ជន​រង​គ្រោះ មានឈ្មោះ សំ ហាក់ ភេទ​ប្រុស មាន​ទីលំនៅ​ក្បែ​ធនាគារ​កា​ណា​ឌី​យ៉ា​បា​វិត​ ស្ថិត​នៅ​ភូមិ​បា​វិត​លើ​សង្កាត់​បា​វិត​ក្រុង​បា​វិត​ ត្រូវ​ក្រុម​ចោរប្លន់​បាញ់​សម្លាប់​ កាលពីវេលា​ម៉ោង​ប្រមាណ​០៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ២០២៦ ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរប្លន់​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់​បាន​ធ្វើ​សកម្មភាព​ប​ន្ល់​ជន​រង​គ្រោះ ឮ​ស្នូ​បាញ់​ចំនួន​០២​គ្រាប់​ហើយ​ក៏​ស្ងាត់ ទោះបី​យ៉ាងណា​ មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ​គឺ​សមត្ថ​កិច្ច​នគរ​បាល​ខេត្តស្វាយរៀង​សហការ​ជាមួយ​សម​ត្ថ​កិច្ច​វៀតណាម​ខេត្ត​តៃ​និ​ញ​ចាប់ខ្លួន​បាន​ហើយ​ចំនួន​០៥​នាក់​នៅ​ប្រទេស​វៀតណាម​៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print