ប្រទះឃើញទារិកាម្នាក់ទើបកើត ប្លុងចោលក្បែរចេតិយក្នុងវត្តកំបូល

ចែករំលែក៖

ភ្នំពេញ ៖ ទារិកាម្នាក់ដែលទើបនឹងកើត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ប្លុងដាក់ចោលនៅស្មៅ ក្បែរចេតិយក្នុងបរិវេណវត្តកំបូល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ផ្អើលពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ និងយកទៅសង្គ្រោះ ពិនិត្យតាមដានសុខភាពនៅមន្ទីរពេទ្យ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាយប់ទៅហើយ ស្រាប់តែឮសូរសម្លេងកូនក្មេងយំ ក្បែរចេតិយ មានអារម្មណ៍បែបអរូបិយ គិតថាខ្មោងលង តែអាងគ្នាច្រើនហៅនាំគ្នារកមើលតាមសម្លេង ស្រាប់តែប្រទះឃើញទារិកាម្នាក់ ត្រូវបានម្តាយ ឬជនមិនស្គាល់មុខ យកទៅដាក់ប្លុងចោល កាន់តែផ្អើលឆោឡោ មិនដឹងថាម្តាយរូបណាអ្វីក៏ចិត្តដាច់ម្ល៉េះ បង្កើតកូនមកហើយ យកទៅចោលបែបនេះ ហើយគ្មាមទាំងកន្សែង ក្រណាត់ ដណ្តប់រាងកាយផង ។

ក្រោយពីប្រទះឃើញរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ រួចហៅរថយន្ត និងក្រុមគ្រូពេទ្យបង្អែកបែកចាន ដោយមានការដឹកនាំពីលោកអធិការខណ្ឌកំបូល យកទារិកាទៅសង្គ្រោះ និងពិនិត្យតាមដាន ថែទាំសុខភាពនៅមន្ទីរពេទ្យកុមារជាតិ ។

ករណីខាងលើនេះផងដែរ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ផងដែរដល់មាតា ដែលមានចិត្តខ្មៅអប្រិយ ហ៊ានបំបរបង់ដល់ម្លឹង ។ រីឯអាជ្ញាធរ សមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវ ស្វែងរកម្តាយទារិកាអភ័ព្វ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print