ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងបត់ឆ្លងផ្លូវ ស្របពេលមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាប៊ីតធ្វើដំណើរមកត្រង់បុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូហុងដាធុំឌ្រីមស្លាប់ភ្លាមៗចំណែកភាគីម៉ូតូ១គ្រឿងទៀតរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងការពារវេលាម៉ោង ១១:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំងខណ្ឌដូននពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1LV-4000 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង លុះពេលជិះមកដល់ត្រង់ចំណុចស្តុបចតុមុខក៏បានបត់ឆ្វេងឆ្ពោះទៅផ្លូវ២១៤ ខណៈពេលកំពុងតែជិះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដា ប៊ីត ពាក់ផ្លាកលេខភ្នំពេញ 1MF-0121 ជិះដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូងក្និងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីម្ចាស់ម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗ ចំណែកឯភាគីម្ចាស់ម៉ូតូហុងដាប៊ីតរងរបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយចំណែកសព សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕












