កម្លាំងនគរបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ កាលពីម្សិលមិញនៅចំណុចបុរីឡេងណាវ៉ាត្រា ផ្ទះលេខ១០៥ ផ្លូវ១B ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ រដ្ឋា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីលំនៅមិនពិតប្រាកដ។
តាមសមត្ថកិច្ច សម្ភារៈដែលបាត់បង់ គឺម៉ូតូ Honda CTពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខកម្ពុជា RUM.168។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print