លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ ជាបទល្មើសព្រហ្មទណ្ឌ  

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំសូមជម្រាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ ខ្ញុំបានចាត់ទៅ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ស្រាវជ្រាវភ្លាមៗ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ៖ ករណីនេះជាបទល្មើសព្រហ្មទណ្ឌ (ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី)។

លោកស្នងការថា ៖ អ្នកក្លាហាននោះសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា ៖ ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print