បើករថយន្ត Prius បុកបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUSក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១:៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota Prius មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BT-2084 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រេចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខសំណាងល្អមិនមានអ្នករងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកបរបានចេញពីកន្លែងកើតហេតុបាត់ទៅ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print