បុរសម្នាក់បើករថយន្តទៅបុករះរថយន្តចំនួន៣គ្រឿងនិងម៉ូតូពីរគ្រឿងបណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ត១គ្រឿងក្នុងល្បឿនលឿនហេីយរេចង្កូតទៅបុករថយន្តចំនួនបីគ្រឿងនិងម៉ូតូពីរគ្រឿងបណ្តាលឱ្យក្មេងស្រីម្នាក់រងបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ

បានកេីតឡេីងកាលពីវេលាម៉ោង៧:៤០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបេីករថយន្តមួយគ្រឿង ម៉ាក KIA RAYពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ 2CD-8293 តាមបណ្តោយផ្លូវលេខ២០៨ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុករះ រថយន្តចំនួន៣គ្រឿងនិងម៉ូតូ២គ្រឿងដែលឈប់ចតរង់ចាំកូនចេញពីរៀនបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និងខូចខាតម៉ូតូ រថយន្តយ៉ាងដំណំ ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទាំងអស់ទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print