សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនខ្លួននារីម្នាក់ដែលយកកាំបិតចាក់សម្លាប់បុរសជាសង្សារទៅតុលាការនៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះថា នារីជនសង្ស័យដែលចាក់សម្លាប់បុរសជាសង្សារព្រោះតែការប្រច័ណ្ឌនោះត្រូវកម្លាំងសមត្ថកិច្ចបានកសាងស ណុំរឿងបញ្ជូនទៅកាន់តុលាកាដើម្បីអនុវត្តនីតិវិធីនៅព្រឹកនេះ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៣ និង៣០នាទី ទៀបភ្លឺ មានករណីឃាតកម្មមួយបានកើតឡើងគឺនារីជាជនសង្ស័យបានយកកាំបិតបំណងចាក់សម្លាប់ខ្លួនឯងព្រោះខឹងបុរសជាសង្សារលួចមានស្រីថ្មីប៉ុនកតែនៅពេលនោះក៏មានការប្រតាយប្រតប់គ្នាធ្វើឲ្យនាងជ្រុលដៃចាក់ត្រូវចំពោះបុរសជាសង្សាបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ជួលតែម្តង
កើតហេតុនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច ខណ្ឌសែនសុខបានឲ្យដឹងទៀតថាការឃាត់ខ្លួនជនសង្ស័យ០១នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ជនសង្ស័យ មានឈ្មោះ ជឹម ស្រីអូន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។ ក្រោយពីសាកសួរចំលើយជនសង្ស័យនារីជាសង្សារបានឆ្លើយថា នៅមុនពេលកើតហេតុរូបនាងនិងបុរសខាងលើមានទំនាស់ពាក្យសំដីបន្តិចបន្ទូចដោយសារតែនាងបានដឹងរឿងថាបុរសជាសង្សារអាចលួចលាក់មានអ្នកផ្សេងធ្វើឲ្យនាងកើតការខឹងពិបាកចិត្តក៏សម្រេចយកកាំបិតចុងស្រួចបំណងចាក់សម្លាប់ខ្លួនប៉ុន្តែនៅពេលនោះបុរសជាសង្សារបានស្ទុះមកចាប់នាងប្រតាយប្រតប់គ្នាធ្វើឲ្យចុងកាំបិតជ្រុលមុតត្រូវពោះបុរសជាសង្សារបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ដោយឡែកជនរងគ្រោះ ឈ្មោះ បុង សារិក ភេទប្រុស អាយុ៣៧ឆ្នំា ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ស្លាប់) ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពបុរសខាងលើត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តតាកែវ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print