បុរសជនជាតិកូរ៉េម្នាក់បានចុះលេងទឹកសមុទ្របណ្តាលឲ្យលង់ និងឈ្លក់ទឹកស្លាប់នៅឆ្នេរអូត្រេះក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី មានករណីបុរសជាជនបរទេសលង់ និងឈ្លក់ទឹកបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ចំនួន ១នាក់ ស្ថិតនៅក្រុមទី៣ភូមិ៦ ក្រុង-ខេត្តព្រះសីហនុ ។

នេះបើយោងតាមរបាយការណ៍របស់ប៉ូលិសដែលទទួលបាននាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។

ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ KWON SEOKYOUNG លេខ M69398841 ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិកូរ៉េ មុខរបរ រកសុី ស្នាក់នៅក្នុងបុរីភ្នំពេញថ្មី Elite Part2 ស្ថិតនៅសង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ មានមិត្តស្រីឈ្មោះ ស៊ាន ម៉ារ៉ាឌី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅទីតាំងជាមួយជនរងគ្រោះខាងលើ ។

បច្ចុប្បន្នសាកសពបុរសខាងលើបានតម្កល់រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំនគរបាលបច្ចេកទេសវិទ្យាសាស្រ្តពិនិត្យកោសល្យវិច័យបន្ត ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print