ព្រះមហាក្សត្រ កោតសរសើរនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាអភិវឌ្ឍ និងប្រែមុខមាត់ថ្មីគួរជាទីមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើន។

 

នាឱកាសនោះ ព្រះអង្គ ក៏បានមានព្រះរាជបន្ធូលបន្តថា ការដាក់ចេញ និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ព្រមទាំងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយកែទម្រង់មុតស្រួចស៊ីជម្រៅលើគ្រប់វិស័យ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន។

 

ទន្ទឹមនោះផងដែរ ព្រះអង្គ បានមានព្រះរាជបន្ធូលបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជំរុញឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនជាលំដាប់ ព្រមទាំងបានផ្លាស់ប្តូរមុខមាត់ថ្មីរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិគួរជាទីមោទនៈបំផុត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print