សមត្ថកិច្ចជំនាញបណ្ដេញជនជាតិថៃលួចស្នាក់នៅខុសច្បាប់ចំនួន៤៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបណ្ដេញជនជាថៃប្រុស ស្រីចំនួន៤៤នាក់ដែលមកស្នាក់នៅខុសច្បាប់ឲ្យទៅប្រទេសខ្លួនវិញនៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបណ្ដេញជនជាតិថៃ(ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់និងអនុវត្តទោសចប់) ចេញពីប្រទេសចំនួន ៤៤នាក់ ក្នុងនោះស្រី ១៦នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print