ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អំពើឈ្លានពានកម្ពុជាពីសំណាក់សៀមត្រូវបានពិភពលោកបានដឹងការពិតអស់ហើយ ទោះបីមេដឹកនាំសៀមខិតខំនិយាយដោះសារនិងមួលបង្កាច់មកលើកម្ពុជាមិនមានប្រសិទ្ធភាពឡើយ។
២- ទាហ៊ានសៀមបានឆក់ប្លន់ទ្រព្យសម្បត្តិវិនិយោគិនចិននៅតំបន់ថ្មដាក្នុងទឹកដីកម្ពុជា គឺជាការពិតដែលវិនិយោគិនចិនបានតវ៉ា។
៣- ទាហ៊ានសៀមលួចឆក់ប្លន់ទ្រព្យសម្បត្តិប្រជាជនខ្មែរនៅគ្រប់ទីកន្លែងដែលវាចូលទៅដល់ ដោយសារទាហ៊ានសៀមអត់ចេះខ្មាស់អៀនព្រោះពួកវាជាចោរហារយ។
៤- ពិភពលោកបានបាត់បង់សណ្តាប់ធ្នាប់ស្នើរទាំងស្រុង ដោយសារមហាអំណាចខ្លះមិនគោរពច្បាប់ ធ្វើអ្វីតាមអំណាចនិងកម្លាំងរបស់ខ្លួនចង់បាន។
៥- ទង្វើរបស់មហាអំណាចដែលប្រើកម្លាំង ជាគំរូអាក្រក់ដល់ប្រទេសមួយចំនួនដែលមានមហិច្ឆតាអនុត្តរភាពនិយមធ្វើអំពើអនាធិបតេយ្យលើប្រទេសទន់ខ្សោយ។
៦- អនុទិនដល់ថ្ងៃអន្សាហើយ ប្រជាជនសៀមធ្វើបាតុកម្មដេញឲ្យវាចុះចេញពីតំណែង។
៧- អនុទិនធ្វើឲ្យប្រជាជនសៀមរងទុក្ខវេទនាធ្វើឲ្យសេដ្ឋកិច្ចសៀមដាំក្បាលចុះ នៅពេលធ្លាក់ពីតំណែងអនុទិនអាចនឹងត្រូវព្យួរកជាមិនខាន។
៨- អនុទិនដើរនយោបាយទៅមុខទៅក្រោយ លុប MOU ជាមួយកម្ពុជា ឥឡូវចង់បានការចរចាទ្វេរភាគីឡើងវិញ?
៩- អនុទិននៅតែចង់ចរចាទ្វេរភាគីក្នុងគោលបំណងពន្យាពេលនិងគាបសង្កត់កម្ពុជា។
១០ – ត្រឹមអភិបាលរងក្រុងបាងកកសោះ បែរជាប្រមាថខ្មែរថាជាជនពាលតាមព្រំដែន តែវាត្រូវចំសៀមជាជនពាលព្រំដែនសោះ?
ដោយ ៖ លោក សុខ ឥសាន










