នគរបាលស្រុកភ្នំព្រឹកបង្រ្កាបករណីលួចម៉ូតូដោយឃាត់ខ្លួនជនសង័្សយ​ម្នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦  លោកវរសេនីយ៍ទោ​ សំ វីរៈ អធិ​ការ នគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំ​ងជំ​នាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លពេជ្រចិន្តា ឃាត់ខ្លួនជន​ស​ង្ស័យ​បានម្នាក់ ឈ្មោះសាន សាវុទ្ធ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្ម​ករ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពីបទលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេន សុវណ្ណ ហៅ កាច ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកសិ​ករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុ​ក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ដកហូតសម្ភារៈវត្ថុតាង៖ 

១.ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ លេខតួ លេខម៉ាស៊ីន ៩៤៣៦០៨០ ពាក់ផ្លាកលេខ (គ្មាន) 

២. ទូរស័ព្ទដៃម៉ាក អាយហ្វូន 6 ពណ៌​ទឹកមាស ចំនួន ០១ គ្រឿង( សម្ភារៈផ្ទាល់ខ្លួន)​នាំ​មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។

មូលហេតុដែលឈានដល់ការ​នាំនិងឃាត់ខ្លួនមកនេះគឺនៅថ្ងៃទី១៩ខែ​ សីហាឆ្នាំ២​០២៦ វេលាម៉ោងប្រមា​ណ ២២និង៤០នាទីមានករណី អំពើលួច(ម៉ូតូ) មួយបានកើតឡើង បង្ករឡើងដោយជន​សង្ស័យមិនស្គាល់អត្តសញ្ញាញនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លួច​យកម៉ូតូរបស់ជនរងគ្រោះខាងលេី​ ហេីយពេលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរ​បា​ល។ 

ផ្តេីមពីបញ្ហានេះសមត្ថកិច្ចស្រាវជ្រាវកំណត់មុខស​ញ្ញាបាននិងឈានដល់ការនាំខ្លួនរួមនឹងវត្ថុតាងម៉ូតូជន​រង​គ្រោះផង។ 

ក្រោយពីធ្វើការសាកសួរ ជន​សង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសក​ម្មភាពលួចម៉ូតូរបស់ជនរង​គ្រោះខាងលើ ប្រាកដមែនដោយឃេីញកូនសោជាប់នៅជាមួួយម៉ូតូស្រាប់។ 

ពេលនេះសមត្ថកិច្ចរៀនចំបញ្ជូនជនសង័្សយមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់រីឯសម្ភារៈប្រគល់ជូនជនងគ្រោះវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print