ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ លោកវរសេនីយ៍ទោ សំ វីរៈ អធិការ នគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះសាន សាវុទ្ធ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពីបទលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេន សុវណ្ណ ហៅ កាច ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ដកហូតសម្ភារៈវត្ថុតាង៖
១.ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ លេខតួ លេខម៉ាស៊ីន ៩៤៣៦០៨០ ពាក់ផ្លាកលេខ (គ្មាន)
២. ទូរស័ព្ទដៃម៉ាក អាយហ្វូន 6 ពណ៌ទឹកមាស ចំនួន ០១ គ្រឿង( សម្ភារៈផ្ទាល់ខ្លួន)នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។
មូលហេតុដែលឈានដល់ការនាំនិងឃាត់ខ្លួនមកនេះគឺនៅថ្ងៃទី១៩ខែ សីហាឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២២និង៤០នាទីមានករណី អំពើលួច(ម៉ូតូ) មួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាញនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លួចយកម៉ូតូរបស់ជនរងគ្រោះខាងលេី ហេីយពេលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល។
ផ្តេីមពីបញ្ហានេះសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបាននិងឈានដល់ការនាំខ្លួនរួមនឹងវត្ថុតាងម៉ូតូជនរងគ្រោះផង។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែនដោយឃេីញកូនសោជាប់នៅជាមួួយម៉ូតូស្រាប់។
ពេលនេះសមត្ថកិច្ចរៀនចំបញ្ជូនជនសង័្សយមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់រីឯសម្ភារៈប្រគល់ជូនជនងគ្រោះវិញ៕










