ភ្នំពេញ÷ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៤០នាទីទៀបភ្លឺ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងលួច ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យ
ឈ្មោះ ចាន់ រតនៈ ហៅរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងសង្កាត់បឹងសាឡាង (មានសារធាតុញៀន)។
*វត្ថុតាងចាប់យក-ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន១ និងដែកកែច្នៃសម្រាប់ឆ្កឹះសោរ ចំនួន៣ ចាប់យកពីជនសង្ស័យខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
...
ដោយ៖ សុរិយា










