ខណ្ឌរដ្ឋបាលជលផលក្រចេះបន្តបង្ក្រាបបទល្មើសនេសាទនៅសហគមន៍ចំបក់-ឬស្សីកែវស្រុកព្រែកប្រសព្វ

ចែករំលែក៖

ខេត្តក្រចេះ÷ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ ២០២៦នេះថា ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយកម្លាំង

នគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត- គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុក ព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំចំបក់-ឃុំឫស្សីកែវ និងសហគមន៍នេសាទចំបក់-ប្ញស្សីកែវ ដោយប្រើទូកម៉ាសុីនចំនួន៤គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមទំនាបលិចទឹកបឹងក្បាលខ្មោច និងបឹងវែង ក្នុងឃុំចំបក់ -ប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ក្នុងនោះបានសា រុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយករណីរួមមាន៖

 

-របាំងព្រួលស្បៃមុងចំនួន១៥ខ្សែ ប្រវែង១៦៥០ម

-លូស្បៃមុងចំនួន១៧មាត់លូ

-បង្គោលចម្រឹងប្ញស្សីចំនួន២៥៥ដើម

និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១០០គ.ក្រចូលទៅក្នុងដែនទឹកធម្មជាតិវិញ នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។

 

លោកនាយខណ្ឌបានអំពាវនាវប្រជានេសាទ កុំនេសាទល្មើសច្បាប់ ក្នុងរដូវបិទនេសាទជាពិសេសការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។ លោកបានបន្ថែមថា ជនប្រព្រឹត្តល្មើសប្រសិនបើឃាត់ខ្លួនបាន នឹងមិនលើកលែងនោះឡើយ ត្រូវតែអនុវត្តតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print