ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យម្នាក់ដែលបង្កអំពើហិង្សានិងធ្វើឲ្យខូចខាតរថយន្ត ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៤ និង ២៥នាទី ការិយាល័យជំនាញព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន០១ នាក់ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណី ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាត ដោយចេតនា ទៅលើរថយន្ត និងអ្នកបើករថយន្ត១នាក់ ដោយចោទថាអ្នកបើករថយន្តបុកពួកម៉ាករបស់ខ្លួនខណៈជិះម៉ូតូបណ្តាលឲ្យស្លាប់ នៅកំណាត់មហាវិថីព្រះនរោត្តម ក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់អធ្រាត្រថ្ងៃទី២០ខែសីហាឆ្នាំ២០២៦ ។ករណីនេះក្រោយមានការស្រាវជ្រាវ ជាគ្រោះថ្នាក់ចរាចរណ៍បង្ករវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់០១នាក់។ ជនសង្ស័យយល់ថារថយន្តនោះបុកពួកម៉ាកខ្លួនបណ្តាលឲ្យស្លាប់ ហើយបើករត់គេច ក៏បានជិះម៉ូតូដេញតាមស្ទាក់ឃាត់រថយន្តហើយ ប្រើហិង្សាប្រព្រឹត្តនៅចំណុចផ្លូវម៉ៅសេងទុង កែងមហាវិថីព្រះមុន្នីវង្ស ភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ នឹង ៣០ នាទី. ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យ
-ឈ្មោះ សម្បត្តិ កំសត់ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ ។
ដោយឡែកជនរងគ្រោះ
-ឈ្មោះ ស្រី បូយ៉ា ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ៕
ដោយ ៖ សិលា










