អធិការរងនគរបាលស្រុកបាទីម្នាក់ រងការចោទប្រកាន់ពាក់ព័ន្ធទំនាក់ទំនងស្នេហាជាមួយស្រ្តីម្នាក់ រហូតមានកូន ហើយមិនព្រមទទួលការខុសត្រូវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ស្ត្រីម្នាក់អះអាងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក ឃុតចិត្រា អធិការរងនគរបាលស្រុកបាទី រហូតមានកូនស្រីម្នាក់ ប៉ុន្តែបច្ចុប្បន្នត្រូវចិញ្ចឹមកូនតែម្នាក់ឯង ខណៈនាងអះអាងថា លោក ឃុត ចិត្រា បានឈប់ជួយឧបត្ថម្ភប្រមាណ ៤ឆ្នាំមកហើយ។

បើតាមការអះអាង ស្ត្រីរូបនេះបានព្យាយាមស្វែងរកដំណោះស្រាយជាច្រើនលើក ហើយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ប៉ុន្តែត្រូវបានម្តាយក្មេក និងប្រពន្ធលោក ឃុត ចិត្រា ប្រើពាក្យសម្តីប្រមាទ ធ្ងន់ធ្ងរ។ ក្រោយហេតុការណ៍ នាងបាននាំកូនស្រីទៅលើស្ពានជ្រោយចង្វា ដែលបង្កការព្រួយបារម្ភពីសុវត្ថិភាពរបស់ម្តាយនិងកូន។

លោក មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ករណីនេះជារឿងបុគ្គល ហើយទុកឱ្យភាគីពាក់ព័ន្ធដោះស្រាយគ្នាទៅ។ ចំណែកលោក សាយ វណ្ណៈ អភិបាលស្រុកបាទី បញ្ជាក់ថា លោកបានដឹងរឿងនេះខ្លះៗដែរ និងទុកឱ្យប្រធានអង្គភាពដោះស្រាយតាមវិន័យកងកម្លាំង ដោយឡែកលោកនឹងបន្តតាមដានស្ថានភាពម្តាយនិងកូន ដើម្បីបង្ការកុំឱ្យមានហេតុការណ៍គិតខ្លីកើតឡើង។

ប្រសិនបើការអះអាងខាងលើមានមូលដ្ឋានពិតប្រាកដ ករណីនេះគួរត្រូវបានស្ថាប័នមានសមត្ថកិច្ចពិនិត្យឱ្យបានច្បាស់លាស់ ជាពិសេសពាក់ព័ន្ធនឹងការទទួលខុសត្រូវ ក្រមសីលធម៌ និងវិន័យរបស់មន្ត្រីនគរបាលជាតិ។

...

គួររំឮកថា កន្លងមកក៏មានករណីអភិបាលស្រុកមួយរូបនៅខេត្តតាកែវ ត្រូវបានដកតំណែងពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាផងដែរ។ ដូច្នេះ សាធារណជនកំពុងរង់ចាំមើលថា តើករណីលោក ឃុត ចិត្រា នឹងត្រូវដោះស្រាយយ៉ាងណា ប្រសិនបើការចោទប្រកាន់ត្រូវបានរកឃើញថាមានការពិត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print