នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់លួចទូរសព្ទគេដែលកំពុងសាកថ្ម

ចែករំលែក៖

ខេត្តកណ្ដាល÷នគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងករណីអំពើលួចទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០៥និង៣០នាទីនៅចំណុចក្នុងវត្តក្រាំងគន្ធរ: ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះមឹក សាំ ភេទស្រី អាយុ៦៦ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំរលាំងកែន​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ដូរ។

ចំណែកជនសង្ស័យឈ្មោះ​ ញឹប ចាន់ណារី ភេទប្រុស អាយុ ៣២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរុន ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់រួមមាន:
ទូរសព្ទ័០១ គ្រឿង ម៉ាកTECNO SPARK ពណ៌ ប្រផេះ(របស់ជនរងគ្រោះ) ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរង គ្រោះទុកសាកថ្មនៅក្នុងវត្តក្រាំងគន្ទរប្រាកដមែន។

​ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print