កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣ នាក់ ករណីលួចម៉ូតូចំនួន ៣ គ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន៖ស្របតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង​១៩:​០០​នាទី​ កម្លាំងផែន​នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាលរដ្ឋថា មានករណីបាត់ម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​រដ្ឋ១៧​១-៥៧៩៤​ សេរីឆ្នាំ២០២០ នៅចំណុច​ផ្លូវបេតុងឡេីងទៅលេីភ្នំយ៉ាត​ ស្ថិតនៅភូមិវត្ត​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីទទួលបានព័ត៌មាន​ភ្លាម​ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយ កម្លាំងនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានចុះស៊េីបអង្កេត និងស្រាវជ្រាវនៅជុំវិញទីតាំងខាងលេី​ រហូតប្រទះឃេីញ​ និងឃាត់រថ​យន្ត​សង្ស័យម៉ាកស្តារិច​ ពណ៌​ប្រផេះ​ ពាក់ផ្លាកលេខបន្ទាយមានជ័យ​2B-1833 ចំនួន​១​គ្រឿង​ មានជនជាតិចិន​ ចំនួន​៣​នាក់​,ស្រី​០០នាក់​ រកឃេីញម៉ូតូម៉ាក​ហុងដាឌ្រីម​ ពណ៌ក្រហម​ ​ចំនួន​១គ្រឿង​ នៅក្នុងរថយន្តខាងលេី​ គឺពិតជាម៉ូតូរបស់ជនរងគ្រោះដែលបានបាត់មុននេះបន្តិច ពិតប្រាកដមែន។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលេី​ ពួកគេគឺពិតជាបានធ្វេីសកម្មភាពលួចម៉ូតូពណ៌ក្រហម ខាងលេី​ ពិតប្រាកដមែន​ និងបានធ្វេីសកម្មភាព​លួចកាច់កម៉ូតូ ចំនួន​២​គ្រឿងទៀត​ ដែលមានដូចខាងក្រោម៖

-លេីកទី១​ នៅថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០២៦​ វេលាម៉ោងប្រហែល២០:០០នាទីយប់​ ម៉ូតូម៉ាកSuzuki UD ពណ៌ខ្មៅ លាយក្រហម​ពាក់ផ្លាកលេខ​ប៉ៃលិន​1B-6790​ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ​ ស្ថិតនៅភូមិវត្ត​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

-លេីកទី២​ នៅថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ២០២៦​ វេលាម៉ោងប្រហែល២០:០០នាទីយប់​ ម៉ូតូម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ សេរីឆ្នាំ​២០០៩​ ឡេីងតែមឆ្នាំ២០១៤​ ពាក់ផ្លាកលេខ​កំពង់ស្ពឺ1D-04 56 នៅចំណុចមុខរោងបុណ្យ​ ស្ថិតនៅភូមិវត្ត​ សសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-ក្រោយពីធ្វេីសកម្មភាពរួច​ ពួកគេបាន​យកម៉ូតូទាំង២គ្រឿង​ ដែលបានលួចពីលើកមុន(លួច២ករណី)​យកយកទៅលាក់ទុកនៅក្នុងអាគារចិនមួយកន្លែង​ ស្ថិតនៅភូមិអូររអិល​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។

-ក្រោយពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ​ កម្លាំងសមត្ថកិច្ចបាន​ចុះទៅទីតាំងខាងលេី ឃេីញថាមានម៉ូតូចំនួន​២គ្រឿង​ ដែលបានបាត់​ នៅក្នុងទីតាំងនោះ ពិត​ប្រាកដមែន។

ជនសង្ស័យជាជនជាតិចិនចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ​ SHAN WENGE ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ជនជាតិចិន​ មុខរបរ​មិនពិតប្រាកដ​ លិខិតឆ្លងដែនលេខៈ​EQ7554819 ស្នាក់​នៅ​ផ្ទះជួលភូមិផ្សារព្រំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។
​ ២-ឈ្មោះ​ ZHANG ZHENXI ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិនពិតប្រាកដ​ លិខិត​ឆ្លង​ដែន​លេខៈ​ES1773012 ស្នាក់នៅ​ផ្ទះជួលភូមិ​ផ្សារព្រំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។
៣-ឈ្មោះ​ YUAN SHENG HUA ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ លិខិត​ឆ្លង​ដែន​(គ្មាន)​ស្នាក់នៅផ្ទះជួលភូមិ​ផ្សារ​ព្រំ​ជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។

+វត្ថុ​តាង​ចាប់យករួមមាន៖
​- ម៉ូតូចំនួន៣គ្រឿង
​១-ម៉ាក Honda dreams C125 ពណ៌ខ្មៅ​ លេខម៉ាសុីន8284894 ឡើងតែមសេរីឆ្នាំ២០១៤​។
​២-ម៉ាក Suzuki UD ពណ៌ខ្មៅលាយក្រហម​ លេខម៉ាសុីន327079។
៣-ម៉ាក Honda dreams 125 ពណ៌ក្រហម​ ពាក់ផ្លាកលេខ​រដ្ឋ17 1-5794 សេរីឆ្នាំ២០២០
​-រថយន្តចំនួន១គ្រឿង​ម៉ាកស្តារិច​ ពណ៌ប្រផេះ ពាក់ផ្លាកលេខ​ បន្ទាយមានជ័យ​2B-1833
-ដែកចុងស្រួចមានរាងជាអក្សរ(T)សង្ស័យជាឧបករណ៍​សម្រាប់ធ្វើសកម្មភាពកាច់សោម៉ូតូ ចំនួន៥ដេីម
​-ទូរស័ព្ទ​ដៃ ចំនួន៤គ្រឿង
​ ១-ម៉ាក iPhone13 ពណ៌​ស ចំនួន១គ្រឿង
​ ២-ម៉ាក HONOR ពណ៌​ទឹកប្រាក់ ចំនួន១គ្រឿង
​ ៣-ម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន២គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print