ឃាត់ខ្លួនមុខសញ្ញា០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងមានដីកាបង្គាប់ឱ្យចាប់ខ្លួននៅស្រុកសាមគ្គីមុនីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បេីកការស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀនក្នុងភូមិសាស្រ្ត ឃុំមានជ័យ និងឃ៉ំភ្នំតូច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ៖

១.​ ឈ្មោះ សាន្ត សុីន ហៅ(អាតាំង) អាយុ ២៦ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ ធីណាង ណារិន ហៅ (អានិប)អាយុ ២៥ ឆ្នាំរស់នៅ ភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
៣. ឈ្មោះ នៅ ពេជ្រ ហៅ (អាពេជ្រពន្លឺ) ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិត្រពាំងចំបក់ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
៤. ឈ្មោះ ផល សុផា ភេទប្រស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ( មុខសញ្ញាមានដីកាបង្គាប់ឪ្យចាប់ខ្លួន លេខ៥៨៨ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ )
៥. ឈ្មោះ ជា វាស្នា ហៅ (អាជក់) អាយុ ២២ ឆ្នាំ រស់នៅ ភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
៦. ឈ្មោះ ថា ថុង អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិអង្រ្គង ឃុំដំណាក់រាំង ស្រុកសាម្គីមុនីជ័យ

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតសម្ភារៈ
– ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ២កញ្ចាប់ តូច, ទូរស័ព្ទដៃ ០៤ គ្រឿង, ម៉ូតូ ០៣ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ករណីខាងលើនេះជំនាញកំពុងសាកសួរនិងកសាងសុំណំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print