អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិច (VAPE)ម្នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅវេលាម៉ោង ២០:៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន ដោយមានលោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ នាយការិយាល័យដឹកនាំកម្លាំងការិយាល័យជំនាញឆ្មក់ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ រ័ត្ន វឌ្ឍនា ហៅ កុយ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

-វត្ថុតាងចាប់យកបានរួមមាន៖

-បារីអេឡិចត្រនិច (ម៉ាកSEGAR) ចំនួន ២ ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី

-ក្បាលបារីអេឡិចត្រូនិច(ម៉ាក NO VA) ចំនួន ២១ ដើម សង្ស័យមានសារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី

-ទូរស័ព្ទដៃចំនួន ១គ្រឿង (ចាស់), នាឡិកាដៃចំនួន ១គ្រឿង, កាបូប ស្ពាយពណ៌ខ្មៅចំនួន ០១

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក

-ម៉ូតូចំនួន ១គ្រឿង ម៉ាក PCX ពណ៌ស ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំ បង 1AX-3604 ដែលមានលេខតួ និងលេខម៉ាស៊ីន MLHKF 4482P -352781 ។

 

បន្ទាប់ពីនាំមកធ្វើការសាកសួរ សមត្ថកិច្ចនគរបាលនឹងរៀបចំបញ្ជូនខ្លួនទៅ កាន់អយ្យការអមសាលាដំបូង ខេត្ត បាត់ដំបងដើម្បីអនុវត្តបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print