សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យភាគឦសានបង្វែរកសិ-ឧស្សាហកម្ម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ភ្ជាប់ទៅកំពង់ផែសមុទ្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងជំរុញឱ្យមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគឦសាន បង្កើនការវិនិយោគលើការដាំដុះដំណាំកសិ-ឧស្សាហកម្មឱ្យកាន់តែខ្លាំងក្លា ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មីៗ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

 

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ឱកាសទំនើបកម្មនៃការដឹកជញ្ជូន ដោយនៅពេលខាងមុខ ខេត្តក្រចេះនឹងមានកំពង់ផែពហុបំណងផ្ទាល់ខ្លួន ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកថ្មីនេះ នឹងសម្រួលដល់ការដឹកជញ្ជូនផលិផលកសិ-ឧស្សាហកម្មពីភាគឦសាន ឆ្លងកាត់តាមគម្រោងព្រែកជីកហ្វូណនតេជោឆ្ពោះទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ដោយផ្ទាល់ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃថ្លៃដើមខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print